ភោជនីយដ្ឋានចំនួន១០ នៅក្នុងខេត្តសៀមរាប ប្រកាសមិនជួញដូរ ឬធ្វើម្ហូបពីសាច់សត្វព្រៃ

ខេត្តសៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានឲ្យដឹងថា ចាប់តាំងពីមានយុទ្ធនាករអន្ទាក់សូន្យ មានភោជនីយដ្ឋានជាច្រើនបានប្រកាសចូលរួម ដោយពួកគេមិនជួញដូរ ឬធ្វើម្ហូបអំពីសាច់សត្វព្រៃដើម្បីលក់ជូនអតិថិជនឡើយ។

<span;>រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នៅមន្ទីរបរិស្ថានខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
<span;>ឯកឧត្តម នេត្រ ភក្រ្តា មានប្រសាសន៍ថា តាមរយៈការធ្វើយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នេះ យ៉ាងហោចណាស់ ក៏មានភោជនីយដ្ឋានចំនួន១០ នៅខេត្តសៀមរាប បានប្តេជ្ញាមិនលក់ សាច់សត្វព្រៃ។ ការចូលរួមពីសំណាក់ ម្ចាស់ភោជនីយដ្ឋាន គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ ការសម្លាប់សត្វព្រៃ ក៏ដូចជាការចូលរួមកាត់បន្ថយដាក់អន្ទាក់ក្នុងតំបន់ធម្មជាតិ។ ឯកឧត្តមបញ្ជាក់ថា ការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺជាចលករមួយយ៉ាងសំខាន់ ក្នុងការអភិរក្សសត្វព្រៃ ឱ្យបានគង់វង្ស យូរអង្វែង តរៀងទៅ។ យុទ្ធនាការ “អន្ទាក់សូន្យ” នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា . ធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាមានការកើនឡើង រួមគ្នាទប់ស្កាត់ការលក់ដូរសត្វព្រៃដើម្បីការពារការចម្លងជំងឺបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃតាមរយៈការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងការដាក់អន្ទាក់សត្វព្រៃ។
<span;>លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប មានផ្ទៃដីប្រព័ន្ធតំបន់ការពារធម្មជាតិសរុបប្រមាណ២៨១.៥៣០ហិចតា ដែលតំបន់ការពារធម្មជាតិ រួមមាន ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»ដែនជម្រកសត្វព្រៃបឹងពែរដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព-ដែនជម្រក សត្វព្រៃភ្នំត្នោត-ភ្នំពក៥-តំបន់ការពារទេសភាពអង្គរ៦-តំបន់ការពារទេសភាពទំនាប ខាងជើងបឹងទន្លេសាប៧-តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប -តំបន់រ៉ាមសារ បឹងទន្លេឆ្មារ  និងមាន ៤ ការិយាល័យសម្រាប់ធ្វើការគ្រប់គ្រង ដែលមានមន្ត្រី ឧទ្យានុរក្សចំនួន១០១នាក់ /ស្ត្រី៥នាក់ មានស្នាក់ការ និងស្នាក់ការរង ចំនួន ២៦ស្នាក់ការ។លោកប្រធានមន្ទីរ បានបន្ថែមថា តាមការអង្កេត សិក្សាស្រាវជ្រាវ មានប្រភេទសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តសៀមរាប បាននឹងកំពុងថយចុះ គួរឱ្យព្រួយបារម្ភ។ ប្រភេទសត្វព្រៃមួយចំនួនដូចជា៖ ទន្សោង, សត្វកែះ, ទោច, ខ្លាឃ្មុំ, ប្រើស, ពង្រូល និងសត្វស្លាប កំពុងទទួលរងការគំរាមកំហែង និងបានចាត់ទុកជាប្រភេទសត្វកម្រ និងជិតផុតពូជ ក្នុងបញ្ជីក្រហម IUCN ។
<span;>អភិបាលរងខេត្តសៀមរាប លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា ការបរិភោគសាច់សត្វព្រៃ គឺជារឿងមួយមិនល្អសោះឡើយ ខណៈដែលខេត្តសៀមរាប ជាតំបន់ទេសចរណ៍ដ៏សំខាន់នៃប្រទេសកម្ពុជា។ លោកថា យើងត្រូវបញ្ចប់ការដាក់អន្ទាក់ និងបញ្ឈប់ ការបរិភោគសាច់សត្វព្រៃ។ជាមួយគ្នានេះ បើយើងមិនបានរឹតបន្តឹង ពាក់ព័ន្ធទៅនឹងការដាក់អន្ទាក់នោះទេ វាហាក់បីដូចជាមិនមានប្រសិទ្ធភាព ក្នុងការអនុវត្តនោះឡើយ។ យើងត្រូវជំរុញយុទ្ធនាការនេះ ឱ្យមានប្រសិទ្ធភាព និងរួមគ្នាបំផុសចលនាឱ្យទទួល បានប្រសិទ្ធភាព កាន់តែប្រសើរ នៅថ្ងៃខាងមុខ។
<span;>គួរជម្រាបផងដែរថា ខេត្តគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យ ក្នុងដំណាក់កាលទី២ នេះរួមមាន៖ ខេត្តពោធិ៍សាត់, កំពង់ស្ពឺ, កោះកុង, សៀមរាប, បាត់ដំបង និងខេត្តប៉ៃលិន ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *