តើមានមូលហេតុអ្វីនៅពីក្រោយការស្លាប់ របស់បុរសម្នាក់នៅក្នុងទឹកកស្សិនអង្គរវត្ត?

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋបានលើកឡើងថា តើមានមូលហេតុអ្វីនៅពីក្រោយការស្លាប់ របស់បុរសម្នាក់ នៅក្នុងទឹកកស្សិនអង្គរវត្ត នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ?

 

ប្រជាពលរដ្ឋមួយចំនួនថា ជនរងគ្រោះជាមនុស្សមានវិប្បតិ្តផ្លូវចិត្ត។ ចំណែកប្រជាពលរដ្ឋខ្លះទៀតថា ជនរងគ្រោះអាចគិតខ្លី ដោយសារការបាត់បង់មិត្តជាទីស្រឡាញ់របស់ខ្លួន។ ប្រជាពលរដ្ឋបានបង្ហាញអំពី ហ្វេសប៊ុករបស់ជនរងគ្រោះមានឈ្មោះថា “Mich Lee” ដែលមានការបង្ហោះនូវ caption គួរឱ្យអាឡោះអាល័យ ក្នុងការបាត់បង់មនុស្សជាទីស្រឡាញ់មានឈ្មោះ សាមឌី បានលាចាកលោកទៅចោលរូបគាត់។

 

តើនេះជារឿងរាវនៅពីក្រោយនៃការស្លាប់របស់បុរសរូបនោះឬយ៉ាងណា?

 

សូមជំរាបជួនថា សមត្ថកិច្ចបានរកឃើញ-ស-ព-បុរសម្នាក់បានបាត់ខ្លួន បន្សល់ទុកត្រឹមតែកាបូប ខោអាវ និងស្បែកជើង នៅមាត់កស្សិនប្រាសាទអង្គរវត្ត ត្រង់ចំណុចចំបក់កំណប់ ស្ថិតក្នុងភូមិទក្សិណត្បូង សង្កាត់គោគចក ក្រុងសៀមរាប ខេត្តសៀមរាប។

 

រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅពុំទាន់អាចបង្ហាញអត្តសញ្ញាណជនរងគ្រោះ និងបញ្ជាក់អំពីមូលហេតុនៃការស្លាប់នេះបាននៅឡើយទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *