វាំងននខ្មៅ ត្រូវបានបកអាក្រាត បន្ទាប់ពីជំទាវ ឧកញ៉ា លី អ៊ុំអេង ចូលទៅហ៊ុំព័ទ្ធដីអ្នកស្រុកជិត១០ហិកតា ក្នុងស្រុកបន្ទាយស្រី

សៀមរាប៖ ម្តងនេះមិនខុសពីដាំទឹកក្តៅចាក់ស្រោចខ្លួន ឯងនោះឡើយ ត្បិតវាំងននខ្មៅ នៅពីក្រោយទង្វើរបស់លោកជំទាវ ឧកញ៉ា លី អ៊ុំអេង ដែលចូលទៅហ៊ុំពទ្ធ័យកដីប្រជាពលរដ្ឋ២គ្រួសារ ប្រមាណជិត១០ហិកតា។

 

ផ្តល់បទសម្ភាសន៍ ដោយបកអាក្រាតថា ជំទាវលីអ៊ុំអេង ក្លែងឯកសារចូលទៅហ៊ុំពទ្ធ័យកដីពួកគាត់។

 

យោងតាមការបកអាក្រាតរបស់អ្នកភូមិ បង្ហាញថាវាំងននខ្មៅ បានលាតត្រដាងហើយ តាមរយ: ឯកសារនៅភូមិផ្សេង ទៅយកដីគេនៅភូមិផ្សេង អីចឹងទេ មិនខុសអីពីដាំទឹកក្តៅ ស្រោចលើខ្លួនឯងនោះឡើយ។

 

សូមបញ្ជាក់ថា ករណីទំនាស់ដីធ្លី ដែលកើតមាន ឡើង នៅក្នុងខេត្តសៀមរាប នៅតែក្តៅគគុកនៅឡើយ ជាពិសេស រឿងដីធ្លីរវាងពលរដ្ឋ ជាមួយជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង នេះតែម្តង។

 

នៅរសៀលថ្ងៃដដែលនេះ អង្គភាពយើងនៅមិនទាន់ទទួលបានការបកស្រាយ ពីលោកស្រីលី អ៊ុំអេង នៅ ឡើយទេ ជុំវិញការចោទថា លោកស្រីទៅបោះរបងហ៊ុំពទ្ធ័យកដីគេពីរម្ចាស់រហូតជិត១០ហិកតា ហើយប្តឹងម្ចាស់ ដីទៅតុលាការ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *