សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមពិធីក្រុងពាលី សុំសេចក្តីសុខ បើកព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នៅប្រាសាទអង្គរវត្ត! 

ខេត្តសៀមរាប ៖នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក បានរៀបចំពិធី ក្រុងពាលី ដើម្បីសុំសេចក្ដីសុខចម្រើន បើកព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ នៅបរិវេណក្ដារបែន ខាងមុខប្រាសាទ អង្គរវត្ត។

 

ពិធីនេះប្រព្រឹទ្ធទៅ ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំ ជាច្រើនរូបទៀត។

 

សូមជម្រាបផងដែរថា ខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានប្រារព្ធឡើងក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជន កម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវ ទេសចរជាតិ និងភ្ញៀវអន្តរជាតិផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *