នគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនដៃដល់ ២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ដែលបើកម៉ូតូដេញកា.ប់.ជនរងគ្រោះ.បណ្តាលឱ្យ.ដួលម៉ូតូស្លា.ប់ម្នាក់.រង.របួសម្នាក់ .!

ខេត្តសៀមរាប៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ដែលបើកម៉ូតូប្រដេញកាប់និងគប់ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូស្លាប់និងរងរបួស កណ្ដាលក្រុងសៀមរាបហើយ នៅរសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣នេះ។

 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ  បានបើកការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ដែលបានប្រព្រឹត្ត ក្នុងករណី ហិង្សា

នៅចំណុចរវង្វង់មូលព្រះរាជដំណាក់ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបកាលពីវេលាម៉ោង ០១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ។

 

សមត្ថកិច្ចបានបន្តថា ជនសង្ស័យក្នុងករណីហិង្សានេះទាំង២នាក់.មានដូចជា៖

 

ទី១ ៖មានឈ្មោះ ឆាយ សាន់ទិក ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ (គ្មាន) ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិដកពោធ៌ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

 

ទី២ ៖ មានឈ្មោះ សៅ ស៊ីវយុន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន កើតនៅភូមិវាល ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

 

បន្ទាប់ធ្វើការឃាត់ខ្លួននិងសួរនាំ ជនសង្ស័យដែលមានឈ្មោះ ឆាយ សាន់ទិក បានឆ្លើយសារភាពថា រូបខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។

 

ជនសង្ស័យបញ្ជាក់ថា មូលហេតុដែលនាំឲ្យពួកគេដេញកាប់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះទាំង២នាក់ បានបើកម៉ូតូកាត់មុខពួកខ្លួនហើយរោទ៍សម្លេងខ្លាំងៗឌឺដងដាក់ពួកខ្លួន ទើបខ្លួនដេញកាប់តែម្តង។

 

តាមការរៀបរាប់របស់ជនដៃដល់.បាននិយាយថា៖ កាលពីវេលាម៉ោង ០១និង៤០នាទី រំលងអាធ្រាត ឈានថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅ មានករណីក្មេងទំនើងមួយក្រុមប្រដាប់ដោយ ដាវ កាំបិត ភ្គាក់ និងដុំថ្ម បានបើកម៉ូតូដេញកាប់ និងគប់ទៅលើជនរងគ្រោះឈ្មោះ តាន់ រាត្រី ហៅកិញ ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ សឿប សាន់ ភេទប្រុស  អាយុ ១៤ឆ្នាំ ខណៈពួកគេបានបើកគេចទៅបុកនឹងឃឿនថ្នល់ ហើយរេទៅបុកបង្គោលដែក បណ្តាលឲ្យម៉ូតូប៉ើងទៅលើឃឿនផ្លូវ បណ្តលឱ្យជនរងគ្រោះឈ្មោះ តាន់ រាត្រី ហៅកិញ ជាអ្នកជិះក្រោយរងរបួសធ្ងន់ និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកឌុបឈ្មោះ សឿប សាន់  មានពាក់មួកសុវត្តិភាពរងរបួសស្រាល។

 

បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ ត្រូវបានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ដើម្បីក៍សាងសំណុំរឿង ចាត់ការតាមនិតិវិធី ចំណែកបក្ខពួកដែលនៅសល់ សមត្ថកិច្ចក៍បាននិងកំពុងធ្វើការស្រាវជ្រាវ សុំគោលការណ៍ដើម្បីនាំខ្លួនយកមកផ្ដន្ទាទោផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *