ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់រស់នៅក្នុងសង្កាត់ស្លក្រាមក្រុងសៀមរាប បើករថយន្តធ្លាក់ផ្លូវក្រឡាប់ថ្ងៃជើងនៅស្រុកជីក្រែង កាលពីវេលាម៉ោង 07 និង15នាទី ថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2023។
សមត្ថកិច្ចបានជំនាញបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយខ្លួនឯង គឺឈ្មោះ ចាន់ នី ភេទប្រុសអាយុ 31ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានបេីកបររថយន្តម៉ាក Toyota Prius Hybrid ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2X-5443 ក្នុងទិសដៅពីកេីតទៅលិច មកដល់ត្រង់ចំណុច ភូមិស្ពានត្នោត1 ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ក៍បានរ៉េចង្កូតធ្លាក់ពីលេីថ្នល់ជាតិលេខ6 ចូលទៅក្នុងប្រឡាយទឹកក្រឡាប់ផ្ងារជើងឡើងលើតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីអ្នកបេីកបររថយន្តងងុយដេកក៍កើតមានឧបទ្ទវហេតុ ហើយបានបណ្ដាលឱ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរ និងអ្នកបើកបររករបួសស្រាល តែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។
បន្ទាប់ពីកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ចជំនាញ និងម្ចាស់រថយន្ត រករថយន្តស្ទូចយកចេញ៕