ខេត្តសៀមរាប៖ លោកសយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុជនកម្ពុជាក្រុម១៥៧ស្រុកបន្ទាយស្រី តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តសៀមរាប បានដឹកនាំលោក រំ រាន់ អនុប្រធានព្រមទាំងសមាជិកសមាជិកាជាច្រើនរូបទៀត។ បានអញ្ជើញចូលរួមពិធី ប្រកាសផ្ទេរភារកិច្ច និង ប្រកាសតែងតាំងអភិបាលស្រុកបន្ទាយស្រីថ្មី នាព្រឹកថ្ងៃទី៩ ខែ មករា ឆ្នាំ២០២៣ នៅសាលាស្រុកបន្ទាយស្រី ក្រោមអធិបតីភាព ឯកឧត្តមទៀ សីហា ជាអភិបាល នៃគណៈអភិបាលខេត្ត សៀមរាប អមដំណើរដោយ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមន្រ្តីសាលាខេត្ត ជាច្រើនរូប ព្រមទាំងមានការចូលរួមពីមន្ត្រីសាលាស្រុកបន្ទាយស្រីជាច្រើននាក់ទៀតផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើរទៅអភិបាលស្រុកបន្ទាយស្រីទើបឡើងកាន់ដំណែងថ្មី អោយសហការជាមួយសមាគមចលនាយុវជនកម្ពុជាក្រុម157ស្រុកបន្ទាយស្រីដើម្បីធ្វើការងារមនុស្សធម៌ក្នុងសង្គមព្រមទាំងបានថតរូបអនុស្សាវរីយ៍ និងចូលរួមកម្មវិធីជប់លៀងពិសាអាហារសាមគ្គីរួមគ្នាផងដែរ៕