ខេត្តព្រះវិហារ៖ បុរស០៣នាក់ត្រូវបានស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានខ្សែភ្លើងឆក់ ខណៈកម្មករទាំង3នាក់បានសុីឈ្នួលជីករករ៉ែមាសដោយខុសច្បាប់អោយថៅកែឈ្មោះធា នឹងថៅកែឈ្មោះឆយ។
ក្នុងហេតុការណ៍គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង5ល្ងាចថ្ងៃទ០២ ខែធ្នូ ឆ្នាំ២០២២ ស្តិតនៅចំណុចតំបន់ភ្នំអន្លុងភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
តាមការបញ្ជាក់ពីសាច់ញាតជនរងគ្រោះថាជនរងគ្រោះឈ្មោះ ទាវ បុរី ភេទប្រុស អាយុ37ឆ្នាំ មុខរបរកម្មកររ៉ែមាស ជនរងគ្រោះទី2មានឈ្មោះ យ៉ន យឿន ភេទប្រុស អាយុ 35 ឆ្នាំ មុខរបរកម្មកររ៉ែមាស មានទីលំនៅភូមិ ត្រពាំងទឹម ឃុំ រមទម ស្រុករវៀង ខេត្តព្រញវិហារ ។ចំណែកជនរងគ្រោះម្នាក់ទៀតមិនត្រូវបានដឹងអត្តសញ្ញានទេ។
បើយោងតាមប្រភពពីរកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះទាំង3នាក់ បានសុីឈ្នួលជីករ៉ែមាសអនាធឹបតេ
យ្យអោយថៅកែធា នឹងថៅកែ ឈ្មោះឆយ ពេលកំជីកមិនដឹង
យ៉ាងមិចទើបត្រូវខ្សែភ្លើងឆក់ ភ្លាមនោះកម្មករផ្សេងទៀតបានពន្លត់ម៉ាសុីនភ្លើង ហើយជួយធ្វើចលនាបេះដូងអោយជនរងគ្រោះ ដោយសាធ្ងន់ ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់នៅកន្លែងកើតបច្ចុប្បន្នក្រុមគ្រួសារជនរងគ្រោះក៏បានយកសពសព្វទៅធ្វើបុណ្យនៅតាមប្រពៃណី៕