ឃុំខ្លួនស្ត្រីអ្នកជំនួញដាក់ពន្ធនាគារករណីចេញសែកស្អុយជាង៩០ម៉ឺនដុល្លារ

រាជធានីភ្នំពេញ៖តុលាការភ្នំពេញកាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកាបានសម្រេចឃុំខ្លួនស្ត្រីអ្នកជំនួញម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នករណីចេញសែកស្អុយជាង៩០ម៉ឺនដុល្លារ។

សមត្ថកិច្ចបានឱ្យដឹងថា ស្រ្តីត្រូវចោទឈ្មោះ ពេជ្រស្រីមុំ អាយុ ៣៥ ឆ្នាំជាពាណិជ្ជករស្នាក់នៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ អ្នកជំនួញរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២២នៅម្តុំផ្លូវ ដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ការឃាត់ខ្លួននោះគឹធ្វើឡើងតាមដីកា បញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញានៃអយ្យកា អមសាលាដំបូងភ្នំពេញ។

សូមបញ្ជាក់ថា ស្ត្រីអ្នកជំនួញហាយសូរឈ្មោះ ពេជ្រ ស្រីមុំ សមត្ថកិច្ចមិនមែនទើបចាប់ខ្លួនមួយករណីនេះទេគឺ២លើករួចមកហើយនាពេលកន្លងទៅ។តាមប្រភពព័ត៌មានពីមន្ត្រីអនុវត្តច្បាប់បានឱ្យដឹងថា ស្ត្រីអ្នកជំនួញរូបនោះបានរងនូវពាក្យបណ្តឹងជាច្រើនកំពុងដាក់ចូលទៅតុលាការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *