បុរសម្នាក់ផឹកស៊ីស្រវឹងមកផ្ទះវិញ ចូលដេកក្នុងរូងឆ្កែកាយ បណ្ដាលឱ្យថប់ដង្ហើមស្លាប់!

បាត់ដំបង៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងពេក ចូលដេកក្នុងរូងឆ្កែកាយ ចេញមកវិញមិនរួច ក៏ថប់ដង្ហើមដាច់ខ្យល់ស្លាប់ ។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ធ្នាំ២០២២ ក្នុងភូមិមុខរាហ៍២ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សពជនរងគ្រោះឈ្មោះ ញ៉ាញ់ ម៉ែន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ មុខរបរធ្វើស្រែ។

បើតាមសម្ដីម្តាយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាៈ នៅមុនពេលកើតហេតុ នៅយប់ទី០៧.១១.២០២២។

កូនរបស់គាត់(ជនរងគ្រោះ) បានដើរផឹកស៊ីរហូតយប់ជ្រៅមិនឃើញមកផ្ទះ។

ក្នុងនោះ គាត់ជាម្ដាយបានឡើងលើផ្ទះសម្រាកមុនទៅ ដោយមិនដឹងថាៈកូនប្រុសរបស់ខ្លួន មកផ្ទះស្មើណានោះទេ។

លុះព្រឹកឡើងថ្ងៃទី០៨.១១.២០២២

ស្រាប់តែឃើញកូនគាត់ ដេកស្លាប់ក្នុងរូងឆ្កែកាយ ចេញមិនរួច គាត់ក៏ស្រែកឆោឡោ ផ្អើលអស់អ្នកភូមិក្បែរខាង។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះពិនិត្យធ្វើកោសលវិច្ឆ័យ និងប្រគល់សព អោយទៅក្រុមគ្រួសសារ ធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *