កំពង់ចាម៖ សមត្ថកិច្ចកងរាជអាវុធហត្ថ នៅព្រឹកថ្ងៃទី២៧ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួនជនជាប់ ចោទឈ្មោះសោម សមសក្ត័ ទៅកាន់តុលាការ ខេត្តកំពង់ចាមហើយ។
នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម នាព្រឹកថ្ងៃដដែល ក្នុងសំលៀកបំពាក់ខោរពណ៍ខៀវ និងអាវពណ៍ទឹកប៊ុិច ដែលមានអ្នកសារព័ត៌មានជា ច្រើនស្ថាប័ន បានតាមប្រម៉ាញ់ផ្តិតយករូបភាព គេបាន ឃើញកម្លាំងកងរាជអាវុធហត្ថ ចាប់ក្រៀកឆ្វេងស្តាំបណ្តើរជនជាប់ចោទបញ្ចូលទៅក្នុង រថយន្តសារ៉ែន ហើយបើកឆ្ពោះទៅកាន់តុលាការ។
ប៉ុន្តែនៅដំណាក់កាលអយ្យការ នាព្រឹកថ្ងៃដដែលនេះ គេនៅមិនទាន់ដឹងថា ជនជាប់ចោទ អាចមាន វាសនា រួចផុតពីការឃុំខ្លួនឬយ៉ាងណានោះទេ។
ក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បាននៅរងចាំមុខតុលាការ ដើម្បីស្វែងរកព័ត៌មានចុងក្រោយ ក្នុងការចុះផ្សាយបន្ត។
ចំណែកមហាជនដែលកំពុងតាមដានរឿងដ៏កក្រើកមួយនេះ ក៏កំពុងរងចាំមើលផងដែរ ថាតើសំណុំរឿងព្រហ្មទណ្ឌមួយនេះ ជនជាប់ចោទទទួល លទ្ធផលយ៉ាងណា។
សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះសោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ ខ្លួននៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលាឆ្នាំ ២០២២ នៅទី ក្រុងភ្នំពេញ គ្រាដែលជននេះកំពុងរត់គេចខ្លួនចេញពីខេត្តសៀមរាបទៅសម្ងំនៅទីនោះ។
ជនរូបនេះជាប់ចោទពីបទ ជេរប្រមាថជាសាធារណ: បទប្រើហឹង្សាដោយចេតនា និងបទ ប៉ុនប៉ងមនុស្ស ឃាត៕