ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបើករថយន្តបុកម៉ូតូឱ្យរបួស៤នាក់..!

កំពង់ចាម៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដែលសមត្ថកិច្ចបានអះអាងថាអ្នកបើកបរជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានបុកជាមួយម៉ូតូបណ្តាលឱ្យ៤នាក់រងរបួស។

ករណីនេះបានកើតនៅម្តុំរង្វង់មូល ១-៧៩ក្នុងក្រុងកំពង់ចាមកាលពីម៉ោង៨ព្រឹកថ្ងៃទី១១ខែតុលាការ។សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ខាងលើដោយរថយន្តម៉ាកហ្វតផ្លាកលេខរដ្ធ 27:2-6567 ដែលអ្នកបើកបរគេស្គាល់ជា លោក ស៊ានសុគុណ ប្រធានមន្ទីរទេសចរខេត្តកំពង់ចាម។

រថយន្តនោះបានបុកជាមួយម៉ូតូហើយកិនពីលើអូសប្រហែល៤០ម៉ែត្របណ្ដាលឱ្យអ្នកជិះម៉ូតូរបួសធ្ងន់ស្រាល៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកលោក ស៊ានសុគុណបន្ទាប់ពីនោះបានចុះលើរថយន្តហើយទូរសព្ទហៅគ្នីគ្នាមកយកទៅបាត់។ក្រោយមកនគរបាលចរាចរណ៍ក្រុងកំពង់ចាមបានចុះយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីបន្តនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *