(សៀមរាប) ៖បុគ្គលសោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលរងបណ្តឹងប៉ុនប៉ងមនុស្សឃាត តំណាងអយ្យការ អមសាលាដំបូងខេត្ត សៀមរាបសម្រេចចោទប្រកាន់ ចំនួន៣បទល្មើស និងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរដើម្បីចាត់ ការ។
លោកស្រី សាត ធីតា អ្នកនាំពាក្យអយ្យការអមសា លាដំបូងខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌ មាន នារសៀលថ្ងៃទី០៦ខែសីហា ឆ្នាំ២០២២ថា ជន ត្រូវចោទឈ្មោះ សោម សមស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន៣បទល្មើស ទី១ ទប:ជេរប្រមាថ.ទី២បទៈហិង្សាដោយចេតនា .និងទី៣ បទៈ ប៉ុនប៉ងមនុស្សឃាត។
លោកស្រីបន្តថា សំណុំ រឿងលោក សោម សមស័ក្តិ កំពុងស្ថិងក្នុងការអនុវត្តនីតិវិធីរបស់ចៅក្រមស៊ើបសួរ។ សូមបញ្ជាក់ថា ជនជាប់ចោទ សោម សមសក្ត័ ត្រូវបានស្ត្រីរងគ្រោះឈ្មោះផាត់ សុជឿន ដាក់ពាក្យបណ្តឹងប្តឹងពីបទ.ជេរប្រមាថ.ហឹង្សាដោយចេតនា. ប៉ុន ប៉ងមនុស្សឃាត ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្សារអាស៊ី ក្រុងសៀមរាប។ ជន រងគ្រោះបញ្ជាក់ថា ជនបង្កបើករថយន្តរបស់ខ្លួនម៉ាក RENG ROVER ពណ៌ខ្មៅពាក់ស្លាកលេខBU.0009 ដេញបំបុកប៉ុនប៉ងសម្លាប់រូបគាត់ តែដោយសាបានម៉ូតូសមត្ថកិច្ចដែលចុះអន្តរាគមន៍ បាំងពីមុខរថយន្តជនបង្កបុកម៉ូតូដួលខ្ទេច ទើបរូបគាត់គេចផុតពីការប៉ុន ប៉ងនោះ។
ជនរងគ្រោះបន្ថែមថា ពេលគាត់ដាក់ពាក្យបណ្តឹង នៅស្នងការប៉ូលិស ជនបង្កហែរក្បួនរថយន្តទំនើប ៤ ទៅ៥គ្រឿង និងមានសេនាឆ្វេងស្តាំអមដំណើរចូលទៅឆ្លើយបំភ្លឺ។ សកម្មភាពរបស់ជនបង្កបង្ហាញថា គេមាន អំណាចមានឥទ្ធិពល ត្រឹមម៉ូតូប៉ូលិស១គ្រឿងបុកកំ ទេចចោលក៍មិនអាចធើអី សក្ត័ ដែរ។ លុះពេលសំណុំ រឿងធ្លាក់ដល់តុលាការ តំណាងអយ្យកាបានកោះហៅបុគ្គលសោម សមស័ក្ត ឱ្យចូលបំភ្លឺចំនួន២លើកហើយ តែមិនចូលដោយដាក់ពាក្យពន្យា។ អីចឹងទេម្តងនេះ ទោះមានស្លាបក៍ពិបាកហើរដែរប្រហែលជាមិនអាចរួចផុតពីសំណាញ់ច្បាប់ឡើយ ពី ព្រោះថា តំណាងអយ្យការសម្រេចចោទរហូត ៣បទ ល្មើស និងបានបញ្ជូនសំណុំរឿងដល់ចៅក្រមហើយដែរ។
ក្រៅពីជនរងគ្រោះ មហាជនរាប់ម៉ឺននាន់ ក៍បានបង្ហាញក្តីរំពឹងថា សាលាដំបូងខេត្តសៀមរាបនិងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះជាក់ជាមិនខានទោះយ៉ាងណា អ្នកសារព័ត៌មាន នៅតែមិនអាចសុំការបំភ្លឺពីជនជាប់ចោទសោម សមសក្ត័ នាយកទីចាត់ ការហិរញ្ញវត្ថុសាលាខេត្តសៀមរាបបានទេ ព្រោះជនេះឆ្លើយថាឈឺ៕