បុគ្គលឈ្មោះ សោម សមសក្ត័ កំពុងធ្លាក់ខ្លួនឈឺ មិនអាចជួបផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន..!

(សៀមរាប)៖ បុគ្គលក្លាហានសោម សមស័ក្ត នាយកទីចាត់ ការ ហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលជាជនបង្ក ក្នុងរឿងប៉ុនប៉ងមនុស្សឃាត កំពុងធ្លាក់ខ្លួនឈឺមិនអាចជួបផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានឡើយ។

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ខណ: អ្នកសារ ព័ត៌មានជាច្រើននាក់ បានព្យាយាមខលទូរសព្ទ័ទៅសុំជួបដើម្បីធ្វើបទសម្ភាសន៍ ជុំវិញបណ្តឹងក្នុងបទចោទប៉ុនប៉ងមនុស្សឃាត ដែលលោកសោម សមសក្ត័ ជាតួរអង្គក្នុងរឿងនេះ លោក ឆ្លើយយ៉ាងខ្លីថា ឈឺហើយ។
ការដែលអ្នកក្លាហាន សោម សមសក្ត័ ឆ្លើយថា ឈឺហើយយ៉ាងខ្លីបែបនេះ គេមិនដឹងថា គាត់ធ្លាក់ខ្លួនឈឺព្រោះតែភ័យខ្លាច គេចមិនផុតសំណាញ់ច្បាប់ ឬយ៉ាង ណានោះទេ។ លោក ឆ្លើយយ៉ាងខ្លីថា តុលាការកំពុងរៀបចំតាមនិតិវិធីហើយ មិនអីទេ ខ្ញុំឈឺហើយ។

ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មាន នៅតែមិនអាចជួបសុំការបកស្រាយពី លោកសោម សមសក្ត័ បានល្អិតល្អន់នោះដែរ ព្រោះលោកឆ្លើយថាឈឺ។
ប៉ុន្តែកាលចូលទៅឆ្លើយបំភ្លឺនៅស្នងការប៉ូលិស គេឃើញបុគ្គលសោម សមសក្ត័ អមដោយសេនាឆ្វេងស្តាំដង្ហែរក្បួនរថយន្តសេរីទំនើប៤ទៅ៥គ្រឿង បង្ហាញភ្នែកមហាជនអោយដឹងថា ខ្លួនខ្លាំង។ ពេលតុលាការកោះ ហៅ អ្នកកាសែតរងចាំធ្វើបទសម្ភាសន៍ បែជាគេចវេស ពន្យាពេលម្តងហើយម្តងទៀត។ លុះពេលព័ត៌មានចុះ ផ្សាយ ថាផ្សាយតែម្ខាងមិនសួរទាំងសងខាង។ ដល់ ពេលសាព័ត៌មានរាប់សិបស្ថាប័នសុំជួបសម្ភាសន៍ផ្ទាល់ឆ្លើយថាឈឺ។ ចុះឯណាទៅភាពក្លាហាន សេនា ឆ្វេងស្តាំ មេចមិនហែរហមក្បួនឡានទំនើបដឹកគ្នាមកអោយអ្នកព័ត៌មានសម្ភាសន៍.មេចទៅណាអស់ចឹង។ក្រុមអ្នកព័ត៌មាន រាប់សិបស្ថាប័ន នៅតែរងចាំធ្វើបទ សម្ភាសន៍​ រាល់ពេលលោកសោម សមសក្ត័ ជាពីឈឺ។

ប្រសិនបើច្បាប់រកឃើញថា នាយកទីចាត់ការហិរញ្ញ វត្ថុសាលាខេត្តសៀមរាប រូបនេះប្រព្រឹត្តអំពើប៉ុនប៉ងមនុស្សឃាត ដូចក្នុងបណ្តឹងមែននោះ គេមិនដឹងថារដ្ឋបាលខេត្តទេសចរណ៍សៀមរាបអង្គរ រក្សាទុកបុគ្គលនេះទៀតឬត្រូវផ្លាស់ប្តូរនោះឡើយ។

សូមបញ្ជាក់ថា លោកសោម សមសក្ត័ នាយកទី ចាត់ ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេត នា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *