បាញ់ឡើងលើមេឃ ៤ គ្រាប់ ផ្អើលទាំងយប់ ដោយសារខឹងប្រពន្ធ មានអី.! ព្រឹកឡើងប៉ូលិសខេត្តសៀមរាបចាប់ខ្លួនប្តោយ!

ខេត្តសៀមរាប៖ សមត្ថកិច្ចប៉ូលិសបានឃាត់ខ្លួនជនសង្ស័័យម្នាក់ យកទៅសួរនាំ បន្ទាប់ពីផ្ទុះអាវុធចំនួន៤គ្រាប់ បង្កការភ្ញាក់ផ្អើល ដែលហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើង នៅវេលាម៉ោង ២២និង១៦ នាទី ថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

 

សមត្ថកិច្ចបានអោយដឹងថា៖ ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅភូមិកើតហេតុខាងលើ។

 

បើយោងប្រភពបន្តថា៖ ជនសង្ស័យបានបាញ់ឡើងលើ ចំនួន៤ គ្រាប់ អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។

ករណីនេះកម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង០៧និង១០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ចចម្រុះ”កងរាជអាវុធហត្ថនិងនគរបាល” ដឹកនាំដោយព្រះរាជអាជ្ញារង ថេង សំណាង បាននាំខ្លួនឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។

បើតាមប្រភពពីសមត្ថកិច្ចបានដឹងថា៖ មូលហេតុនៃការបាញ់បោះសេរីពីសំណាក់ បុគ្គលលោក សុឹង ប៊ុនណា បែបនេះ ផ្ដើមចេញដោយសារខឹងនឹងរបស់ប្រពន្ធ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *