(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧.០៧.២០២២។
បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក គីម រិទ្ធី ជាអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ។
ព្រះរាជក្រឹត្យបានបញ្ជាក់ថា តែងតាំងមុខតំណែង ឯកឧត្តម គីម រិទ្ធី ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
សូមជម្រាបថា៖ លោក គីម រិទ្ធី អតីតជាអភិបាលរងខេត្តកណ្ដាល បច្ចុប្បន្នៈជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ឥឡូវត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឲ្យចូលនិវត្តន៍៕សហការី