ជនមិនស្គាល់មុខបាញ់រះលើរថយន្តស៊េរីទំនើប ម៉ាក Range Rover មួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់!

(ភ្នំពេញ)៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយត្រូវជនមិនស្គាល់មុខ បានបាញ់រះទៅលើរថយន្ត Range Rover ជាច្រើនគ្រាប់ នៅម៉ោងជិត២យប់ រំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ គេឃើញរថយន្ត Range Rover ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា JS-3333 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពធ្លុះធ្លាយ ដោយមានស្នាមគ្រាប់កំភ្លើងជាច្រើនកន្លែង និងបែកកង់ថែមទៀត ដោយមិនដឹងថា ជនសង្ស័យមានគ្នាប៉ុន្មាននាក់ និងប្រើប្រាស់កាំភ្លើងម៉ាកអីនោះទេ ហើយមានគំនុំអ្វីជាមួយជនរងគ្រោះនោះដែរ។

 

នៅពេលជនរងគ្រោះបើកបរមកដល់ចំណុចមុខមន្ទីរពេទ្យមួយកន្លែង ក៏បានឈប់រថយន្តហើយមានបុរសម្នាក់គ្រា ជនរងគ្រោះចូលទៅក្នុងមន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះ តែគ្រូពេទ្យមិនហ៊ានជួយសង្គ្រោះនោះទេ ដោយមើលទៅស្ថានភាព ជនរងគ្រោះរបួសធ្ងន់ធ្ងពេក ក៏បានបញ្ជូនតាមម៉ូតូកង់បីមួយគ្រឿង ដើម្បីទៅសង្គ្រោះនៅមន្ទីរពេទ្យផ្សេងបន្តទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់បានពិនិត្យជាក់ស្តែង និងនៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *