ភ្នំពេញ៖ កម្លាំងជំនាញ(ក៥) និងមានការដឹកនាំសម្របសម្រួលពី លោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅចំណុចមុខបន្ទប់ជួល C04 ផ្លូវបេតុង ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ និងឆែកឆេរក្នុងបន្ទប់ ដែលជនល្មើសស្នាក់នៅ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ឆន សុខា ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបានសារធាតុមេតំហ្វេតាមីន(ICE)ទម្ងន់ ៥២ គីឡូក្រាម និង ៦០៨.៤៦ក្រាម។ នេះបើយោងតាមរបាយការណ៍មន្ទីរប្រឆាំងគ្រឿងញៀន នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕