ខ្យល់កន្ត្រាក់រលំ”ដើមអាកាសស្យា”ត្រូវសិស្សសាលារបួសធ្ងន់ស្រាល៦នាក់នៅស្រុករតនមណ្ឌល!

បាត់ដំបង៖ គ្រោះធម្មជាតិលាយឡំនិងខ្យល់ រន្ទះបាញ់ បណ្តាលដើមឈើរលំ ត្រូវសិស្សរបួស៦នាក់។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥.៣០នាទី ចំណុចក្រុមទី០៩ ភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

នគរបាលនៃអធិការដ្ធានស្រុកបញ្ជាក់ឱ្យដឹងថាៈ មានភ្លៀងមួយមេធំលាយទ្បំ និងខ្យល់បានបង្កជា ឧបទ្ទេវហេតុរន្ទះបាញ់ ដើមអាកាសស្យា នៅមុខ”សាលាអនុវិទ្យាល័យរតនមណ្ឌល”បណ្ដាលឱ្យសិស្សសន្លប់ចំនួន៦នាក់។

ក្នុងនោះមាន១-ឈ្មោះ ធី ណាភីវ ភេទស្រីអាយុ១៥ឆ្នាំ រស់នៅភូមិអណ្តើកហែប ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល) ២-ឈ្មោះ ហឿន ចាន់ពុធា ភេទប្រុស អាយុ១២ឆ្នាំភូមិគីឡូ៣៨  ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល). ៣-ព្រើយ កញ្ញា ភេទស្រី១៣ឆ្នាំ ភូមិអណ្ដើកហែប ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល). ៤-ឈ្មោះ រី ធីតា ភេទស្រីអាយុ១៤ឆ្នាំ ភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល). ៥-ឈ្មោះ ឡូត មីនា ភេទស្រីអាយុ១៥ឆ្នាំភូមិចំការល្មុត ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង.(របួសធ្ងន់បញ្ជូនទៅមន្ទីពេទខេត្ត) និង៦-ឈ្មោះ ឈុន រស្មី ភេទប្រុស អាយុ១៤ឆ្នាំភូមិគីឡូ៣៨  ឃុំ ត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង(របួសស្រាល) ទាំង០៥នាក់ (របួសស្រាល) កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាណស្តៅ៕សហការី

You might like

Leave a Reply

Your email address will not be published. Required fields are marked *