កំពង់ចាម៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៏ ភ្លេមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម
បានបញ្ជាកម្លាំងជំនាញផែនព្រហ្មទណ្ឌ សហការជាមួយ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ។
ចុះបង្ក្រាប ករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោង) នៅចំណុចក្រោមដើមពង្រ ស្ថិតនៅភូមិសណ្តែក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។
ជាលទ្ធផលកម្លាំងនគរបាល បង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នៈជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕