កោះកុង៖ រហូតដល់ពេលនេះគេមិនទាន់ឃើញក្រុមគ្រួសារបុរសចងកសម្លាប់ខ្លួននៅក្នុងព្រៃ កាលពីថ្ងៃទី១៤ ខែមិថុនាមកទទួលសពនៅឡើយ។
អ្នកភូមិបានឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២ គេប្រទះឃើញសាកសពមនុស្សចងកសម្លាប់ខ្លួនស្ថិតនៅត្រង់ព្រៃរបោះខាងជើងផ្លូវជាតិលេខ៤៨ ក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។សាកសពជាបុរសមិនស្គាល់អត្តសញ្ញាណពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ស្លៀកខោជើងវែង ពណ៌ខ្មៅ មានសភាពហើមនិងធុំក្លិនស្អុយ។
ករណីខាងលើនេះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សហការជាមួយកម្លាំងនគរបាលស្រុក និងក្រុមគ្រូពេទ្យ បានចងខ្សែសុវត្ថិភាពកន្លែងសាកសពដើម្បីរង់ចាំអនុវត្តកិច្ចការងារបន្តទៀតព្រោះវេលាយប់មកដល់ជួបការលំបាក