សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធឧបត្ថម្ភថវិកា៥.០០០ដុល្លារដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥.០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។

ក្រៅពីការឧបត្ថម្ភថវិកា៥.០០០ដុល្លារ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា២លានរៀលជូនជីដូនរបស់លោក ទុំ រដ្ឋា ផងដែរ។ ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញតាមរយៈកាកបាទក្រហមកម្ពុជា។

 

លើសពីនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចបាននឹងកំពុងពិនិត្យសិក្សាឲ្យលោក ទុំ រដ្ឋា ចូលក្របខណ្ឌមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ និងអាចច្រៀងនៅក្នុងក្រុមតន្រ្តីនៃកងអង្គរក្សទៀតផង។

សូមជម្រាប ប្រមាណជិត១សប្ដាហ៍ហើយ ដែលអ្នកលេងបណ្ដាញសង្គមព្យាយាមវែកញែករកខុសត្រូវលើបេក្ខជន ទុំ សុវត្ថិ ជាមួយគណៈកម្មការទាំង៤រូប របស់កម្មវិធី «Cambodian Idol» រដូវកាលទី៤ វគ្គ Judge Audition។

 

បន្ទាប់ពីគណៈកម្មការសម្រេចជម្រុះបេក្ខជន ទុំ រដ្ឋា ហៅទុំ សុវត្ថិ ចេញពីកម្មវិធីនៅក្នុងវគ្គនេះ ដោយសំឡេងគាំទ្រ២ និងមិនគាំទ្រ២ ក៏ស្រាប់តែផ្ទុះការរិះគន់កម្មវិធីនេះ ចំពោះគណៈកម្មការ ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា ដែលមិនបានផ្ដល់សំឡេងគាំទ្រ។ ដោយអ្នកខ្លះបានលើកឡើងថា សំឡេង ទុំ សុវត្ថិ ច្រៀងពីរោះហេតុអ្វីបានជាឲ្យលោកធ្លាក់។ ភ្លាមៗក៏មានការចេញមុខបកស្រាយពីភាគីគណៈកម្មការ និងមហាជនដែលគាំទ្រ ទុំ សុវត្ថិ ជាបន្ដបន្ទាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *