លោក វ /ត្រីអ៊ូចម៉ៅ អធិការ ស្រុកត្រពាំង ប្រាសាទចុះបង្ក្រាប់ ទីតាំងល្បែងស៊ីសង ប្រជល់មាន់មួយ កន្លែងក្រោយពីប្រជា ពលរដ្ឋបានរាយការណ៍មក..!

(ខេត្តឧត្តរមានជ័យ)៖ ដោយអនុវត្តន៍តាម សេចក្តីណែនាំពីលោក ឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ទោ អ៊ូច ម៉ៅ អធិការនគរបាល ស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំង សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាល ត្រពាំងប្រាសាទ និងកម្លាំង ប្រជាការពារភូមិ បានចុះបង្ក្រាបនិង រុះរើទីតាំងប្រព្រឹត្តិ ល្បែងស៊ីសង មានជល់មួយកន្លែង កាលពីរិសៀលថ្ងៃទី ០១ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥ និង០០នាទី នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិត្រពាំងប្រាសាទឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចប្រាប់អោយដឹងថា ក្នុងការចុះបង្ក្រាប់ ទីតាំងល្បែងស៊ីសង ខាងកម្លាំងជំនាញ ដកហូតបានវត្ថុតាង រួមមាន ម៉ូតូ មានចំនួន ០៥គ្រឿងមាន់ជល់ មានចំនួន ០២ក្បាល និងសម្ភារៈ មួយចំនួនទៀត។

ចំណែកអ្នកញៀនល្បែងវិញ ហាក់បីដូចជា ដូចជាដឹងខ្លួនមុន ហើយបាននាំ គ្នាចែកជើង រត់គេចខ្លួចបាត់បន្ទាប់ ពីកម្លាំងសត្ថកិច្ចចុះ ទៅដល់ទីតាំងល្បែងស៊ីខាងលើ។

 

បច្ចុប្បន្នវត្ថុតាងខាងលើ បានឃាត់រក្សាទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំម្ចាស់ចូល ខ្លួនមកដោះស្រាយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *