ព្រះវិហារ៖មេឈ្មួញជើងខ្លាំងដឹកឈើចេញពីស្រុកជ័យសែន ឈ្មោះ មេត ត្រូវបានសមត្ថកិច្ចចម្រុះ
ដឹកនាំដោយលោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន សហការជាមួយកម្លាំងអាវុធហត្ថ
ស្រុក និង កម្លាំងអធិការនគរបាលស្រុកជ័យសែន បង្ក្រាប
បានកាលពីវេលាម៉ោង៩ នឹង៣០ នាទីយប់ថ្ងៃទី២៥ ខែឧ
សភាឆ្នាំ២០២២ ខណៈរថយន្តដឹកឈើរបស់មេឈ្មួញ
ឈ្មោះ មេត ដឹកឈើចេញពីភូមិពើក ឃុំពុទ្រា ស្រុក
ជ័យសែន ដឹកយកទៅលក់តាមបណ្ដាដេប៉ូនៅក្នុងខេត្តកំពង់ធំ ហើយមេឈ្មួញឈ្មោះ មេត តែងតែដឹកឈើជា
រៀងរាល់យប់ខណៈសមត្ថកិច្ចជាប់រវល់កិច្ចការបោះ
ឆ្នោត នឹងតែងតែយបឈ្មោះអ្នកធំនេះអ្នកធំនោះទៅ
កាងមុខរបរដឹកឈើរបស់ខ្លួន នៅមានមេឈ្មួញឈ្មោះខ្លា មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ហៅធីពុករលួយ
មិនទាន់ត្រូវបានបង្ក្រាបទេ សង្ឃឹមថាសមត្ថកិច្ចនឹង
មានវិធានការចំពោះមេឈ្មួញទាំង2នាក់នេះជាមិនខាន ។
លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប
បានអោយដឹងថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិ
កម្មរុក្ខប្រម៉ាញ់នឹងនេសាទខេត្ត លោក នួន សុខុម នា
យខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ តែងតែប្រជុំចេញ
បទបញ្ជា អោយសមត្ថកិច្ចរដ្ឋបាលព្រៃឈើក្រោមឱ
វ៉ាតយកចិត្តទុកដាក់ តាមដាន បង្កា ទប់ស្កាត់ បង្ក្រាប
រាល់បទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចគ្រប់គ្រង
របស់ខ្លួនអោយបានល្អប្រសើរ លោក សេង លាង
បានបន្តថា យប់មិញនេះមានសេចក្តីរាយការណ៍មកថា មានរថយន្តសាំយ៉ុងកែឆ្នៃ ពាក់ផ្លាកលេខ យ 8083 ភព ចូលដឹកឈើនៅចំនុចភូមិពើក លោក បានបញ្ជាមកលោ រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជយ័សែន ដឹកនាំកម្លាំងចម្រុះពួនស្ទាក់ចាំចាប់
រថយន្តខាងលើ នៅវេលាម៉ោង9នឹង30នាទីយប់
រថយន្តដឹកបទល្មើសបានដល់ភូមិពុទ្រា ត្រូវបានកម្លាំ
ងចម្រុះឃាត់បានទាំងឡាននឹងថៅកុងឈ្មោះ សៅ
វិចិត្រ អាយុ30ឆ្នាំ រស់នៅភូមិកោក ឃុំស្អាង ស្រុក
ជយ័សែន សុីបើកឡានអោយថៅកែមេត ចំណែក
ឈ្មោះមេត បើកឡានកាងពីក្រោយបើកឡានរត់បាត់ស្រមោល ក្រោយពីដឹងថា កម្លាំងចម្រុះឃាត់រថយន្តដឹកឈើរបស់ខ្លួន ។
មហាជនមានការអបអរសាទរចំពោះចំណាត់ការ
ដ៍មានប្រសិទ្ឋភាពនេះ ។
វត្ថុតាមានរថយន្តសាំយ៉ុង1គ្រឿង រួមទាំងឈើជាង4
ម៉ែត្រគូប ត្រូវបានរឹបអូសយកមករក្សាទុកនៅសង្កាត់
រដ្ឋបាលព្រៃឈើជយ័សែនដើម្បីចាត់ការបន្តទៅតាម
និតិវិធីច្បាប់ ។