(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលអង្គរ ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមកម្មវិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ ក្នុងតំបន់ស្តីពីការធ្វើអាជីវកម្មផ្លូវភេទលើកុមារ(Children sexual Exploitation Regional Dialogue) ។
ក្រោមអធិបតីភាពលោកស្រី នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ លោកស្រី លីសា ហ្គេល អេភីអិម ឧបការីស្នងការនគរបាលសហព័ន្ធអូស្ត្រាលី លោកស្រី ញ៉េប សុភាព អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ។
ក្នុងនោះដែរក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃនគរបាលអូស្ត្រាលី និងពីបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់៕ដោយ៖ សុណា