យុវជនដែលជិៈកង់ដង្ហែគណបក្ស ល្បីនៅលើហ្វេសប៊ុក ទទួលបានម៉ូតូ១គ្រឿងពីលោកស្រី ហ៊ុន ចាន់ថុល!

(ភ្នំពេញ)៖ បន្ទាប់ពីល្បីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយយុវជនម្នាក់ជិៈកង់ ដាក់បាយកញ្ចប់ ដង្ហែឃោសនា គណបក្សប្រជាជនកម្ពុជា។

មើលទៅគួរឱ្យកំសត់ និងហាក់កពុងបង្ហាញពីការតស៊ូ ស្រលាញ់គណបក្សប្រជាជន នោះមក។

ឥឡូវនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ លោកស្រី ហ៊ុន ចាន់ថុល កូនស្រីលោក ហ៊ុន សាន ត្រូវជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

បានឧបត្ថម្ភម៉ូតូ១គ្រឿង ម៉ាក Scopy និងថវិកាចំនួន ២០០ដុល្លារ ដល់យុវជនម្នាក់ដែលជិៈកង់ចូលរួមដង្ហែក្បួនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសំឡេង ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

យុវជនរូបនេះ ឈ្មោះ វឿន តុលា បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។

យុរជនរូបនេះមានបងប្អូន ១០នាក់ ឪពុកបានទទួលមរណភាព ចំណែកម្តាយ ដើរស៊ីឈ្នួលលាងចាន និងបោកគក់ខោអាវឲ្យគេ។

 

រូបថតរបស់យុវជនរូបនេះ ត្រូវបានគេចាប់អារម្មណ៍ និងយកទៅបង្ហោះចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា៖ ការចូលរួមរបស់យុវជនគឺប្រកបដោយឆន្ទៈ និងភាពស្មោះស្ម័គ្រចំពោះ គណបក្សប្រជាជនកម្ពុជាទៀតផង៕សហការី

You might like

Leave a Reply

Your email address will not be published. Required fields are marked *