កម្លាំងចម្រុះចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនៅស្រុកជាំក្សាន្ត..!

ព្រះវិហារ៖កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ,ផ្នែករដ្ឋបាលត្បែងមានជយ័,នគរបាលសេដ្ឋកិច្ចខេត្តនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។កម្លាំងចម្រុះបានចុះចាប់រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនៅផ្លូវជាតិលេខ៦៤ក្នុងភូមិថ្មី ឃុំថ្មី ស្រុកគូលែន កាលពីវេលាទៀបភ្លឺចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ។

មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា រថយន្តម៉ាកសាំយ៉ុងផ្លាកលេខកំពង់ចាម 2A3563 ដឹកឈើប្រភេទក្តារ ចេញពីតំបន់ពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្ដាន្ត ខេត្តព្រះវិហារ យកទៅលក់នៅតាមដេប៉ូឈើនៅខេត្តសៀមរាប។បន្ទាប់ពីចាប់បានរថយន្តដឹកឈើដោយគ្មានលិខិតអនុញ្ញាតនោះកម្លាំង បានយករថយន្តនេះទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ័ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *