សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទក្នុងក្រុងក្រចេះ..! 

(ក្រចេះ)៖’សមត្ថកិច្ចចុះបង្ក្រាបឧបករណ៍បទល្មើសនេសាទមួយចំនួនធំ ដែលជនខិលខូចលួចដាក់ ចាប់យកត្រីនៅក្នុងបឹងធម្មជាតិក្នុងក្រុងក្រចេះកាលពីព្រឹកថ្ងៃទី១២ ខែសីហា។

មន្ត្រីសម្ថកិច្ចបានឱ្យដឹងថា នគរបាលប៉ុស្តិ៍រដ្ឋបាលរកាកណ្តាលជាមួយកម្លាំងចម្រុះបានចុះបង្ក្រាបបទល្មើសជលផល នៅព្រែកគង្វាល និងបឹងផ្តៅក្នុងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ។ក្នុងការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានដកហូតនូវសម្ភារ និងឧបករណ៍ល្មើសច្បាប់មួយចំនួនដូចជារបាំងស្បៃមុងសាច់ប៉ាក់៣៩ខ្សែ ប្រវែង ១.៥៦០ម៉ែត្រ,លូស្បៃមុង ៤០ម៉ាត់លូ , បង្គោល៥៦០ដើម និងលែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញមួយចំនួន។

ដោយឡែក ឧបករណ៍នេសាទខុសច្បាប់ខាងលើត្រូវក្រុមការងារដុតបំផ្លាញចោលនៅលើខ្នងទំនប់បឹងរំលាចតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *