(ស្ទឹងត្រែង)៖ កងរាជអាវុធហត្ថចាប់ជន៣នាក់ពាក់ព័ន្ធករណីបរហារកេរ្តិ៍ជាសាធារណៈ,ប្រើប្រាស់គ្រឿងញៀននិងកាប់រានយកដីរដ្ឋធ្វើកម្មសិទ្ធិនិងបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី១០ ខែសីហា។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែ សីហាកម្លាំងអាវុធហត្ថស្រុក បានទទួលពាក្យបណ្ដឹងពីឈ្មោះលី មីណាអភិបាលស្រុកបុរីអូរស្វាយសែនជ័យបានប្ដឹងមនុស្ស៣នាក់ពាក់ព័ន្ធករណីបរិហារកេរ្តិ៍ជាសាធារណៈនិងកាប់រុករានព្រៃយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។
បុរសដែលចាបខ្លួនឈ្មោះមុំសីហាក់អាយុ៣០ឆ្នាំឈ្មោះអ៊ិនរ៉ាយអាយុ៣៩ឆ្នាំឈ្មោះក្រឹមអាយុប្រហែល២៥ឆ្នាំរត់គេចខ្លួននិង៤ឈ្មោះអ៊ិនសុផលអាយុ ៣៧ឆ្នាំមេខ្លោងកាប់ព្រៃយកដីរដ្ឋ។ ជនទាំង៣នាក់នេះគឺជាកម្មករនិងមេការបម្រើការងារក្នុងក្រុមហ៊ុនចម្ការចេកស្រុកបុរីអូរស្វាយសែនជ័យ។នៅល្ងាចថ្ងៃទី ១០ ខែសីហាចៅ ក្រមស៊ើបសួរនៃតុលាការខេត្តស្ទឹងត្រែងបានសម្រេចដោះលែងជនជាប់ចោទទាំងបីនាក់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន៕