រថយន្តក្រឡុកស៊ីម៉ង់ត៍បុកខ្លោងទ្វារវត្តបាក់មួយផ្ទាំង

(ភ្នំពេញ)៖រ ថយន្តក្រឡុកស៊ីម៉ង់ត៍បើកលឿនរេចង្កូតបុកខ្លងទ្វារវត្តបណ្តាលឱ្យបាក់និងរលំរបងវត្តអស់មួយផ្ទាំងម្តុំច្រកចូលវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោនៅព្រឹកថ្ងៃទី៧ ខែសីហា ។

មុនកើតហេតុមានរថយន្តក្រឡុកស៊ីម៉ង់ត៍ បើកយ៉ាង ល្បឿនលឿនដល់ផ្លូវកោងក៏បានវ៉ាជែងកង់បីដែលនៅខាងមុខក៏ជ្រុលចង្កូតបុកខ្លោងទ្វារនិងរបងវត្តព្រែកថ្លឹងបាក់អស់១ផ្ទាំង អ្នកបើកបរនិងព្រូរថយន្តរងរបួសតិចតួច។ក្រោយកើតហេតុនគរបាល ជំនាញចរាចរណ៍ខណ្ឌដង្កោ បានឱ្យតំណាងក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ង់ត៍ និងគណកម្មាការវត្តព្រែកថ្លឹងចរចារគ្នានិងសងសំណងថ្លៃខូចខាតរបងនិងខ្លោងទ្វារវត្តដើម្បីបញ្ចប់រឿង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *