ពិតជារន្ធត់មែនទែន #បុរសម្នាក់បើករថយន្តបុកបង្គោលភ្លើងដាច់ជាកំណាត់ៗកៀបតៃកុងស្លាប់ភ្លាមៗ..!

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តឡិចស៊ីសក្នុងល្បឿនលឿនបុកបង្គោលភ្លើងដាច់ជាកំណាត់ៗខ្ទេចមើលលែងស្គាល់ឯអ្នកបើកបរកៀបស្លាប់ក្នុងរថយន្ត។

 

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាម ផ្លូវសហព័ន្ធរុស្ស៊ីក្នុងភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពី រំលងអធ្រាត្រចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។ជនរងគ្រោះឈ្មោះ សុន សុភាព ហៅចាវ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឡកំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌឫស្សីកែវ បើកថយន្តម៉ាកឡិចស៊ីស។

 

ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុក បណ្ដោះអាសន្ននៅនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ដោយឡែកសពជនរងគ្រោះលោកគ្រូពេទ្យបានយកសំណាកពិនិត្យដោយអវិជ្ជមានជំងឺកូវីដ១៩ហើយធ្វើកំណត់ហេតុជូនសាច់ញាតិយកទៅធ្វើបុណ្យ៕

 

(រក្សាសិទ្ធិគ្រប់យ៉ាងដោយ): សារព័ត៌មាន ខេមេឌៀ..!ព័ត៌មានរហ័ស ទាន់ហេតុការណ៍ ២៤..ទំនាក់ទំនងលេខ Tel 0882718176

 

ចង់ជ្រាប ព័ត៌មានរាងរាល់ថ្ងៃ សូមចុចលើ website ពណ៌ខៀវខាងក្រោម…?…

 

www.kmedia.news

You might like

Leave a Reply

Your email address will not be published. Required fields are marked *