(ពោធិ៍សាត់)៖ ឆ្លងចរន្តអគ្គិសនីកើតជាអគ្គិភ័យបណ្តាលឱ្យឆផ្ទះពលរដ្ឋមួយខ្នងបំផ្លាញទ្រព្យសម្បត្តិជាច្រើននៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១ ខែសីហា ។
មន្ត្រីនគរបាលស្រុកក្រគរបានឱ្យដឹងថា ៖ករណីអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យឆេះផ្ទះឈ្មោះ ស៊ឺម សុផល ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិកើតហេតុ ដែលមានទំហំ៦ម៉ែត្រគុណ១២ម៉ែត្រថ្មក្រោមឈើលើដំបូលប្រក់សង្ក័សីជញ្ជាំងសង្ក័សី ក្រាលក្តារ ។
ឆេះខូចខាតឆេះផ្ទះមួយខ្នង,អង្ករ៥០គីឡូ,បា្រក់២លានរៀល,ទូរទស្ស១គ្រឿង,ធុងបាស១ឈុត,គ្រែ១គ្រឿង,សម្ភារផ្ទះបាយ,ឯកសារពាក់ព័ន្ធ,សំបុត្របញ្ជាក់កំណើត៥ច្បាប់,សៀរភៅគ្រួសារ១ក្បាល, លិខិតបញ្ជាក់ប្រវត្តិដី១ច្បាប់,ឯកសារខ្ចីលុយធនាគារ១ច្បាប់និងសម្ភារផ្សេងៗមួយចំនួនទៀត ។ករណីនេះមិនបណ្តាលឱ្យមានអ្នកគ្រោះថ្នាក់ឡើយ៕