ឃាត់ខ្លួនខ្មែរ៦នាក់ហែលទឹកឆ្លងអូរព្រំដែនចេញពីថៃចូលកម្ពុជា

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការពារព្រំដែនលេខ៨៩១បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៦នាក់ដែលបានហែលទឹកឆ្លង អូរព្រំដែនចេញពីប្រទេសថៃចូលមកកម្ពុជា។

សមត្ថកិច្ចឃាត់ពលរដ្ឋខ្មែរចំនួន៦នាក់នេះនៅត្រង់គោលដៅរោងម៉ាស៊ីនក្រុមហ៊ុនក្រេនដាយម៉ន ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីព្រលប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង៦នាក់ដែលឃាត់ខ្លួននេះគឺជាអាជីករលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ ដែលមានទីលំនៅ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ពលរដ្ឋទាំង៦នាក់នោះបានប្រគល់ទៅអាជ្ញាធរក្រុងប៉ោយប៉ែតដើម្បីដឹកយកទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

គួរបញ្ជាក់ថាថា ខេត្តបន្ទាយមានជ័យនឹងបិទព្រំដែនជាមួយខេត្តស្រះកែវ ប្រទេសថៃរយពេលៈ១៤ថ្ងៃចាប់ពីម៉ោង ១២យប់នេះដើម្បីទប់ស្កាត់ការរាលដាលមេរោគថ្មីដែលតា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *