លោក ខៀវ កាញារីទ្ធ៖ សារព័ត៌មានពិតជាសំខាន់ ក្នុងការធ្វើឲ្យសង្គមមួយប្រែប្រួលរីកចម្រើន ឬធ្លាក់ចុះបាន!

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសូងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សារព័ត៌មានពិតជាសំខាន់ ក្នុងការធ្វើឲ្យសង្គមមួយប្រែប្រួលរីកចម្រើន ឬធ្លាក់ចុះបាន តាមរយៈព័ត៌មានចេញផ្សាយ។

ពិភាក្សាសារព័ត៌មានស្តីពី «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» តាម Zoom នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រវត្តិសាស្ត្រកន្លងមក សារៈសំខាន់ នៃព័ត៌មានវាសំខាន់គឺធ្វើឲ្យសង្គមមួយប្រែប្រួលបាន ឬធ្លាក់ចុះគឺ ព័ត៌មាន ។ អីចឹងហើយក្នុងសតវស្សទី២១នេះ យើងឃើញមានវិស័យព័ត៌មានមានរីកចម្រើនខ្លាំងក្លា ហើយយើងត្រូវយល់ឃើញថា សតវត្សទី២១ យើងឃើញរីកចម្រើនលឿនមានកត្តា៣ ក្នុងនោះ ៖១.កត្តាអ៊ីនធឺណែត, ២.ប្រព័ន្ធផ្សព្វផ្សាយសង្គម, ៣.បណ្ណាល័យសកល»។

 

លោកលើកឡើងទៀតថា អាចនិយាយថា ពិភពលោកស្ថិតក្នុងចង្អុលដៃរបស់យើង។ កត្តានេះពិតជាបានធ្វើឲ្យសតវត្សទី២១មានការប្រែប្រួលខ្លាំង ។ រដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា ការប្រឡាប់ចាក់ ឬរីកចម្រើនអាស្រ័យលើការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន។

 

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក៏បានលើកឡើងថា ព័ត៌មានអាចធ្វើឲ្យសង្គមទាំងមូលប្រែប្រួលបាន ដូច្នេះក្រមសីលធម៌អ្នកសារព័ត៌មាន គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន។ រដ្ឋមន្ត្រីបានបន្តថា រាល់អ្នកសារព័ត៌មានទាំងអ្នកវិជ្ជាជីវៈ ត្រូវតែយល់ដឹងពីការទទួលខុសត្រូវក្នុងសង្គមអំពីរលកនៃការនិយាយស្តីដែលធ្វើឲ្យប៉ះពាល់ដល់សង្គម៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *