រថយន្តបុកពីក្រោយរថយន្តតៃកុងនិងអ្នកដំណើរកៀបជាប់ក្នុងកាប៊ីន

ព្រះសីហនុ៖រថយន្តធំបានបើកបុករថយន្តធំពីក្រោយពេលចតខួចពេញទំហឹងបណ្តាលឱ្យអ្នកបើកបរនិងអ្នករួមដំណើរម្នាក់កៀបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅត្រង់លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣២-១៣៣ក្នុងភូមិសម្តេចតា ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

មុនកើតហេតុគេឃើញរថយន្តធំមួយគ្រឿង មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ។មកដល់ត្រង់កន្លែងកើតហេតុ បានបុកពីក្រោយរថយន្តកុងតឺន័រពេលកំពុងឈប់ខូចនៅលើផ្លូវជាតិលេខ៤ បណ្តាលឱ្យអ្នកបើកបររថយន្ដកូរ៉េនិងអ្នករួមដំណើរម្នាក់កៀបជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ ។


ក្រោយកើតហេតុកម្លាំងស្នាក់ការសន្តិសុខ៤០២ និងអាវុធហត្ថស្រុកកំពង់សីលាបានចុះទៅដល់ដើម្បីអន្តរាគមន៍ ជួយយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ហើយបានជួយសម្រួលចរាចរណ៍ នៅកន្លែងកើតហេតុ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *