(តាកែវ)៖ សមត្ថកិច្ចបានចុះកាប់បំផ្លាញដំណាំកញ្ឆាដែលជនល្មើសដាំដោយខុសច្បាប់នៅលើទីតាំងចំនួន១៣ក្នុងស្រុកគិរីវង់ខេត្តតាកែវកាលពីថ្ងៃទី២៥ ខែកក្កដា។
លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការដ្ឋាននគរបាលស្រុកគិរីវង់បានឱ្យដឹងថា កម្លាំងនគរបាលស្រុកជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១២បាន ឡើងលើភ្នំរុករកនិងបានកាប់ដំណាំកញ្ឆាដែលជនខិលខូចលួចដាំដោយខុសច្បាប់។
ក្នុងនោះបានដុតបំផ្លាញដើមកញ្ឆាជាច្រើនដើមលើទីតាំងចំនួន ១៣, អាងស្តុកទឹកចំនួន ៩, នៅត្រង់ដុបគុហារចិន និងដុបដាដំរីលេងក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២.៦៣២ម៉ែត្រការ៉េ។បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆានេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕