សៀមរាប)៖ សមត្ថកិច្ចបានចាប់ខ្លួនបុរសជាកម្មករយាមផែឱយខាងជលផលម្នាក់ក្រោយបាញ់ទៅលើគូភាគីឱ្យរបួសពេលចុះបង្ក្រាបបទល្មើសនេសាទ។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិជ័យជេតឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគមខេត្តសៀមរាប។
ចាប់ខ្លួននៅព្រឹកថ្ងៃទី២២ខែកក្កដា ពេលហៅមកសាកសួរពាក់ព័ន្ធ ការប្រើប្រាស់អាវុធខុសច្បាប់។
សមត្ថកិច្ចក្នុងហេតុការណ៍មួយរូប បង្ហើបថា មក ទល់ពេលនេះ ជនដែលត្រូវឃាត់ខ្លួនស្ថិតក្នុងការ សាកសួរនៅឡើយ ព្រោះថា ការផ្ទុះអាវុធព្រោះតែចុះបង្ក្រាបបទល្មើស ហើយជនប្រព្រឹត្តប្រតាយប្រតប់តដៃគ្នា។ តែអ្វីដែលនៅជាប់ពាក់ពន្ធ័ គឺខាងជលផលជាអ្នកប្រគល់កាំភ្លើងឱ្យកាន់កាប់។ ដូច្នេះមិន ដឹងថា អ្នកឆត់ត្រី អ្នកបាញ់ ឬ អ្នកឱ្យកាំភ្លើង មួយណាមានទោសនោះទែ៕