ករណីឃាតកម្មនេះបានកើតឡើងនៅខេត្តឈុនបូរីប្រទេសថៃកាលពីនៅវេលាម៉ោងជិត១២ យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នៅម្តុំការដ្ឋានសាងសង់មួយកន្លែងក្បែរផ្លូវណាត់និគម ក្នុងភូមិ១ ឃុំណា រ៉ឺតស្រុកណាត់និគម ខេត្តឈុនបុរី ប្រទេសថៃ ។
ជនរងគ្រោះជាខ្មែរឈ្មោះវិន អាយុ ៥៣ឆ្នាំ បានផឹកស៊ីជុំគ្នាជាច្រើននាក់ និងមេការ ថៃ ឈ្មោះប្រាក់ ផៃ អាយុ៤៥ឆ្នាំ ។បច្ចុប្បន្នសាកសពជនរងគ្រោះដែលមានស្នាមចាក់ចំដើមទ្រូងឆ្វេងមួយកាំបិតនិងស្នាមឆូតលើផ្ទៃមុខមួយកាំបិតត្រូវសមត្ថកិច្ចថៃយកទៅរក្សាទុក រង់ចាំសាច់ញាតិមកទទួល ៕