រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឱ្យបុរសម្នាក់ស្លាប់

ភ្នំពេញ៖ រថយន្តតូយូតាឡង់គ្រីស័រនិងម៉ូតូម៉ាកសុយស៊ុយគីLet’sបានបុកគ្នាហើយរថយន្តកិនបន្ថែមបណ្តាលឱ្យបុរសខាងម៉ូតូម្នាក់ស្លាប់រីឯរថយន្តបើករត់បាត់។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡោះងនៅតាមបណ្ដោយផ្លូវព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ។ សពជនរងគ្រោះមានឈ្មោះ អ៊ី ឌូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជិតកន្លែងកើតហេតុ ។ 

ជនរងគ្រោះបានជិះម៉ូតូ ម៉ាកសុយស៊ុយគីLet’s មកលេងកូនប្រុសអាយុ៣ឆ្នាំដែលនៅជាមួយម្ដាយមីងក្បែរកន្លែងកើតហេតុ រួចក៏ជិះម៉ូតូទៅផ្ទះវិញនៅម្ដុំវត្តឫស្សីសាញ់។ ពេលជិះម៉ូតូក៏ ត្រូវរថយន្តឡង់គ្រីស័រមិនចាំផ្លាកលេខបុកហើយកិនចំក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កបានបើកគេចបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ច ចរាចរណ៍មក យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំស្រាវជ្រាវរករថយន្តបង្កហេតុមកដោះស្រាយតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *