ភ្លើងបានឆាប ឆេះផ្ទះ១ខ្នងអស់ទាំងស្រុង ដែលបានបំផ្លាញទ្រព្យសម្បត្តិជាច្រើន អោយខ្ទេចខ្ទីទាំងស្រុង.!

(កំពង់ឆ្នាំង)៖ ឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខ្ទេចអស់ទាំងស្រុង ។

ហេតុការណ៍នេះបានកើតឡើង នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលត្រូវអគិ្គភ័យឆេះនេះ មានទំហំ ៩ម៉ែត្រ គុណនឹង ៧ម៉ែត្រ ជាម្ចាស់ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ។

មុនពេលកើតហេតុ គេឃើញ ហុយផ្សែងចេញខ្មួលឡើងទៅលើ ក៏បាន នាំគ្នាស្រែកឆោឡោឡើង នាំគ្នាជួយពន្លត់ និងបានសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យស្រុកបរិបូរណ៍មកជួញបាញ់ពន្លត់ ភ្លាមៗដែរតែមិនអាចជួយទាន់ បណ្តាលឱ្យភ្លើងឆេះសន្ធោសន្ធៅតែម្តង ។

បង្កការខូចខាត ឆេះប្រាក់ដុល្លារ ចំនួន ១.៥០០ ដុល្លារ ប្រាក់រៀល ចំនួន៣លានរៀល ស្រូវ ចំនួន ១ តោន អង្ករ ២០០ គីឡូក្រាម និងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *