លោកតៃកុងឡានដឹកដីប្រមឹក ផឹកស្រាស្រវឹង រហូតដល់បើកបុកម៉ូតូមួយគ្រឿង ធ្លាក់ចូលក្នុងប្រឡាយទឹក .!

(ភ្នំពេញ)៖ រថយន្តបែនដឹកដីបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទាំងស្រវឹងស្រាផងក៏បានបុកម៉ូតូពីក្រោយពេញទំហឹងម៉ូតូជាប់ក្រោមរថយន្ដធ្លាក់ចូលប្រឡាយទឹកតែម្ចាស់ម៉ូតូលោតចេញរួច។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០ នាទីយប់ថ្ងៃទី១៦ ខែកក្កដាឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយ ផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះគឿន ហឹន ភេទប្រុស អាយុ៣៥ ឆ្នាំ នៅខេត្តកំពង់ស្ពឺ។មុនកើតហេតុបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តបែនដឹកដី មកបុកពីក្រោយម៉ូតូពេញ ទំហឹងបណ្តាលឱ្យម្ចាស់ម៉ូតូខ្ទាតចេញ រងរបួស។

ចំណែកម៉ូតូ ចូលក្រោមរថយន្តអូសធ្លាក់ចូលក្នុងប្រឡាយទឹកតៃកុងរថយន្តវិញត្រូវបានសមត្តកិច្ចចាប់ខ្លួនយកទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ព្រៃសដើម្បីរង់ចាំការដោះ ស្រាយជាមួយនិងជនរងគ្រោះ ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *