ជំនាញចុះបង្រ្កាបបទល្មើសនេសាទនិងបំផ្លាញឧបករណ៍ខុសច្បាប់

(ខេត្តពោធិ៍សាត់): រយៈពេល២ថ្ងៃ កម្លាំងជំនាញជលផល សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្រ្កាបបទល្មើសនេសាទ និងរុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីខុសច្បាប់ជាច្រើន។

ប្រតិបតិ្តការនេះ បានធ្វើឡើងនៅត្រង់ព្រែកកំពង់គុជ និងជ្រោយក្សុំ ស្ថិតក្នុងភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២១ ។ 

កម្លាំងចម្រុះទី១ បានរុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីខុសច្បាប់ ដូចជា៖ របាំងសាច់អូន ប្រវែង ៤៥០ម៉ែត្រ របាំងស្បៃមុងប្រវែងចំនួន៩៥០ម៉ែត្រ លូកងស្បៃមុង២៥មាត់ បង្គោលចម្រឹង៣០០ដើម និងចាក់លែងកូនត្រីចម្រុះចូលទឹកបឹងទន្លេសាបវិញជិត៧០គីឡូក្រាម ។

 

ទី-២ នៅកន្លុងសង្រ្កង ស្ថិតនៅឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងព្រែកសាឡិត ស្ថិតភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បំផ្លាញចោលរបាំងសាច់អួនប្រវែង១៨០០ម៉ែត្រ របាំងស្បៃមុង ប្រវែង១៤០០ម៉ែត្រ លូកងស្បៃមុង៣២មាត់ បង្គោលចម្រឹងចំនួន៨៥០ដើម ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *