រថយន្តធុនធំមួយកន្លែងគ្រឿង បើកបរសុខៗ ស្រាប់តែដាច់ហ្វ្រាំង  ក៏ជ្រុលទៅបុកជញ្ជាំងភ្នំ បណ្តាលអោយតៃកុងឡានស្លាប់ភ្លាមៗ.!

(កោះកុង)៖ រថយន្តធុនធំប្រភេទបែនដឹកដីបានបើកធ្លាក់ផ្លូវនិងជ្រុលទៅបុកជញ្ជាំងភ្នំបណ្តាលឱ្យ អ្នកបើកបរស្លាប់និងរថយន្តខូចខាតធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៤៨ចន្លោះបង្គោលគីឡូ៦០-៦១នៅត្រង់អន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុងកាលពីរសៀល ថ្ងៃទី១៥ ខែកក្កដា។រថយន្តបង្កម៉ាក HYUNDAI ពាក់ផ្លាកលេខភ្នំពេញ 3C 6113 បើកបរពីរកំពង់ស្ពឺ ទៅព្រែកខ្សាច់ ស្រុកគីរីសាគរ។


អ្នកបើកបររថយន្តឈ្មោះ ខៀវ គា ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *