(ខេត្តបាត់ដំបង)៖ សមត្ថកិច្ចបានស្រាវជ្រាវបង្ក្រាបករណីការទិញពេស្យាចារកុមារ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២និង០០ នាទី នៅក្រុមទី ៣ ភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀងខេត្តបាត់ដំបង។
ដែលមានករណី ការទិញពេស្យាចារកុមារមួយកើតឡើងប្រព្រឹត្តដោយជនសង្ស័យឈ្មោះសំរិទ្ធ សុំភេទប្រុស អាយុ៤៩ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ មុខរបរ ជាងផលិត លូ.បង់.ព្រះភូមិ ស៊ីម៉ងត៍ បានប្រព្រឹត្តដេករួមភេទជាមួយឈ្មោះចំ លីដា ហៅ(តឿ) ភេទស្រី អាយុ១៣ ឆ្នាំ រស់នៅភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ ក្នុងបន្ទុកឪពុកម្ដាយ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤ :០០នាទី ឈ្មោះសំរិទ្ធ សុំភេទប្រុស អាយុ49 ឆ្នាំបានឆ្លើយសារភាពថា៖
កាលពីថ្ងៃទី 9ខែកក្កដា ឆ្នាំ2021 វេលាម៉ោងប្រហែល21 និង00 នាទីខ្លួននៅផ្ទះស្រាប់តែឃើញឈ្មោះសុខ នៅភេទប្រុស អាយុ 56 ឆ្នាំឌុបក្មេងស្រីម្នាក់(ចំ លីដា)អាយុ 13 ឆ្នាំទៅដល់ផ្ទះរបស់ខ្លួន រួចជិះម៉ូតូត្រឡប់ទៅវិញបាត់ ខ្លួននឹកស្មានថា ឈ្មោះនៅ ភេទប្រុសបាននិយាយជាមួយក្មេងស្រីត្រូវរូវហើយ លុះដល់ម៉ោងកើតហេតុខាងលើខ្លួនបានសុំឈ្មោះ ចំ លីដា ភេទស្រីដេករួមភេទជាមួយបានសម្រេចចំនួនពីរលើក រួចឱ្យប្រាក់ទៅឈ្មោះចំ លីដា ភេទស្រីចំនួន៤០០បាត (បួនរយបាត) រួចខ្លួនបានជូនឈ្មោះចំ លីដា ភេទស្រីត្រឡប់ទៅផ្ទះវិញ។
ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង១៥ នឹង១៣ នាទីឃាត់ខ្លួនជនសង្ស័យតាមបញ្ជាឯកឧត្តមព្រះរាជអាជ្ញា។
ករណីខាងលើនេះដែរ ផ្នែកជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យចាត់ការតាមនីតិវិធីបន្ត។