បង្រ្កាបបទល្មើសនេសាទរឹបអូសឧបករណ៍ខុសច្បាប់ជាច្រើន

(ពោធិ៍សាត់)៖សមត្ថកិច្ចជំនាញជលផលសហការជាមួយកងកម្លាំងប្រដាប់អាវុធចុះអនុវត្តនិងបង្រ្កាបបទល្មើសនេសាទនិងរឹបអូសឧបករណ៍ខុសច្បាប់បានជាច្រើន។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់បានឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ថា មន្ត្រីរដ្ឋបាលជលផលផ្នែករាំងទិលចុះអនុវត្តនិងបង្រ្កាបចាប់ពីកោះក្របបាយរហូតដល់ក្បាលជ្រោយពាមដីរនាតក្នុងភូមិក្អមសំណ និងភូមិដីរនាត ឃុំមេទឹក ស្រុកបាកានខេត្តពោធិសាត់។

ជាលទ្ធផលបាន រុះរើបំផ្លាញចោលនូវក្បាលបរ២២គ្រឿងរបាំងសាច់អួនចំនួន១២ខ្សែ ដែលមានប្រវែង២.៥០០ម៉ែត្រ បង្គោលចំរឹង១.៨០០ដើម និងចាក់លែងត្រីចម្រុះចូលទឹកបឹងទន្លេសាបចំនួន១៦គីឡូក្រាម ។ដោយឡែកនៅ ស្រុកក្រគរ និង ស្រុកកណ្ដៀង កម្លាំងចុះបង្រ្កាប ជាលទ្ធផលបាន រុះរើបំផ្លាញចោល២ករណី។

របាំងសាច់អួន៧ខ្សែ ស្មើនឹងប្រវែងចំនួន១.៩០០ម៉ែត្រ ក្បាលបរ៤គ្រឿង របាំងស្បៃមុង១៥ខ្សែ ប្រវែង១.៨៥០ម៉ែត្រ លូកងស្បៃមុង១០មាត់ ចាក់លែងត្រីចម្រុះ១៣គីឡូក្រាម និងបង្គោលចំរឹងបម្រុងធ្វើសកម្មភាព៦២០ដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *