(ភ្នំពេញ)៖ ក្មេងប្រុសជំទង់ម្នាក់បានលួចរថយន្តឪពុកដឹកមិត្តភក្ដិដើរលេងផឹកស៊ីស្រវឹងបើកបុកកម្មករប្រមូលសំរាមក្រុមហ៊ុនMIZUDAបណ្តាលឱ្យស្លាប់២នាក់និងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅមុខផ្សារពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីរំលងអាធ្រាត្រចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។
រថយន្តបង្កម៉ាក CRV បើកបរដោយឈ្មោះ ណេត ណេហ្សា ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិក្រាំងអង្រ្កង២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខដែលលួចរថយន្តឪពុកផឹកស៊ីស្រវឹងបើកបុកកម្មករប្រមូលសំរាមបណ្តាលឱ្យស្លាប់និងរបួស។
ជនរងគ្រោះ ៣នាក់ឈ្មោះ ប៉ែន ចាន់ អាយុ៣៨ឆ្នាំ បានស្លាប់ឈ្មោះ សាន់ ឆៃ អាយុ ២៨ឆ្នាំ បានស្លាប់និងឈ្មោះ ឌួង គង់ អាយុ ៤០ឆ្នាំ រងរបួសធ្ងន់។អ្នកទាំងបីស្នាក់នៅបន្ទប់ជួលនៅបឹងតាម៉ាត ជាអ្នកប្រមូលសំរាមឱ្យក្រុមហ៊ុន MIZUDA ។
ក្រោយកើតហេតុ មិត្តភក្ដិបាននាំគ្នាបើកទ្វាររថយន្តរត់បាត់អស់នៅសល់តែអ្នកបើកបរជាកូនម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចចាប់ខ្លួនយកចាត់ការតាមច្បាប់៕