(ភ្នំពេញ)៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នបានទៅបុករថយន្តធុនធំមួយគ្រឿងពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវលេខ១៩៦៦កែងនឹងផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។មុនកើតហេតុគេបានឃើញរថយន្តធំ បើកតាមបណ្ដោយផ្លូវលេខ1966មកដល់ត្រង់ ផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូមួយគ្រឿង ធ្វើដំណើរតាមផ្លូវ លេខ2011ក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលរងរបួសធ្ងន់។ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ច ចរាចរណ៍ចុះមក យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយនៅពេលក្រោយ៕