ជិះម៉ូតូទៅបុកខឿនថ្នល់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

(ភ្នំពេញ )៖ បុរសពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនទៅបុកខឿនថ្នល់ពេញទំហឹងក៏ដួលបោកក្បាលបណ្តាលឱ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី១០ខែកក្កដានេះថា ជនរងគ្រោះម្នាក់អាយុជាង២០ឆ្នាំបានស្លាប់ និងម្នាក់ទៀតអាយុស្របាលគ្នា។គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅក្រោមស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនកាលពីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

ជនរងគ្រោះដែលស្លាប់នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ។ចំណែកម៉ូតូជនរងគ្រោះម៉ាកវ៉េវ ព៍ណខ្មៅដែលពាក់ផ្លាកលេខតាកែវ1-X 9261និងជនរងគ្រោះម្នាក់រងរបួសត្រូវបាននាំទៅមន្ទីរពេទ្យ។ក្រោយកើតហេតុសមត្ថកិច្ច ចរាចរណ៍ចុះមកយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនរង់ចាំក្រុមគ្រួសារមកទទួល។ ចំណែកសពយកទៅតម្កល់ទុក និងធ្វើសំណាករកវិជ្ជមានកូវីដ១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *