ភ្នំពេញ៖កម្លាំងនគរបាលបានតាមស្វែងរកចាប់រថយន្តដែលបើកបុកនិងកិនស្ត្រីម្នាក់ឱ្យស្លាប់ ពេលកំពុងជិះកង់ឆ្លងផ្លូវហើយរថយន្តនោះបើករត់បាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងភូមិតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៥ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុមានស្រ្តីម្នាក់អាយុប្រហែល៣០ឆ្នាំបានជិះកង់ផ្លូវឆ្លងក៏ស្រាប់តែមានរថយន្តមិនស្គាល់អត្តសញ្ញាណបើកបុកនិងអូសប្រមាណ៦០ម៉ែត្រហើយកិនពីលើបណ្តាលឱ្យស្លាប់យ៉ាងអណោចអធ័មរីឯកង់ដាច់ជាពីររួចយន្តនោះបើករត់បាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានយកសពស្ត្រីរងគ្រោះទៅបូជានៅវត្តចាក់អង្រែលើនិងកំពុងស្វែងរកចាប់រថយន្តបង្កយកមកចាត់ការតាមច្បាប់៕