(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីលទ្ធផល ០៨.០៧.២០២១. ថាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៩៨៨
នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៨៩៧នាក់ ផងដែរ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៩៨៨នាក់ខាងលើ មាន ៧៨៩នាក់ជាករណីឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ» និង១៩៩នាក់ទៀត ជាករណីឆ្លងពីក្រៅប្រទេស ។
សូមជម្រាបផងដែរថា៖ គិតត្រឹមព្រឹក ថ្ងៃទី០៩
.ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៥៩.០៤៥នាក់ហើយ ក្នុងនោះ
ព្យាបាលជាសះស្បើយចំនួន ៥០.៩១៧នាក់.ស្លាប់ឡើងដល់ចំនួន៨៥៥នាក់ហើយ ៕